នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា រួមជាមួយនឹងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ បានអមដំណេីរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទានមួយចំនួន ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តស្បូវរីក ស្ថិតក្នុងភូមិស្បូវរីក ឃុំលាច និងវត្តកែវឧត្តម (ហៅវត្តកណ្តាល) ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងបានជូនថវិកាឧបត្ថម្ភដល់យាយជី-តាជី ប្រជាការពារភូមិ និងកុមារាកុមារី ប្រមាណ៤០០នាក់។